Feeds:
ប្រកាស
មតិ

បុកអំព្រឹក

បុកអំព្រឹក ជា​ប្រភេទ​ម្ហូប​និយម​ចូលចិត្ត​ហូបម្ហូប​បែប​នេះ​ ច្រើន​ពេល​អាហារ​​ថ្ងៃ​ត្រង់ ​ព្រោះ​មាន​បន្លែ​​ច្រើន​មុខ​ ។

បុកអំព្រឹក មានពីប្រភេទ អំព្រឹក​គោក​ និង​​ប្រភេទ​ទឹក ។  គេហូបទឹកគ្រឿង​ជាមួយ​អន្លក់​ច្រើន​ប្រភេទ បន្លែភាគច្រើន​​ស្ងោរ​ ​រឺ​ស្រុះ​ ​និង​​ញ៉ុំ​​ស្រស់​ៗ​​ មាន​ដូច​ជា​ ត្រសក់​ ត្រប់​ស្រួយ​​ ត្រប់​វែង​  ស្ពៃ ​ត្រកួន​ សណ្តែក​​គួ​​ ត្រួយផ្អែម ផ្កាស្នោរ​ ស្អំ ស្នៀត​ពោត​​ ត្រយ៉ូង​ចេក ត្រួយ​ស្តៅ …​។ល។

បុកអំព្រឹក​ ជាប្រភេទទឹក​គ្រឿង ដែល​ផ្សំពី​ ត្រី​ឆ្អើ ត្រប់ពុទ្ធរំញង ប្រហុក សណ្តែកដី ខ្ទឹម​ស​ ខ្ទឹមក្រហម ម្ទេស(​បើចូលចិត្ត​ហិល)ក្រូចឆ្មា ។

ជា​ការ​ងាយៗ​ មិនបាច់​ចំណាយពេលចំអិននៅផ្ទះ​ទេ គ្រាន់តែអញ្ចើញ​មក​ភោជនីយដ្ឋាន​ សួន​ចំប៉ី ​​លោក​អ្នក​​នឹង​​ទទួល​ បាន​បុកអំព្រឹកដែល​មានរស់ជាតិ​បាត់ដំបង​​ពិត​ៗ​​ …

Marry X’mas & Happy new year free nooodle soup

Marry X’mas & Happy new year 2010  Champey Garden Restaurant have free noodle soup

if you buys noodle soup 3 plate​ you get 1 plate​ noodle soup free

This promotion is start from 19 December ,2009

សូនចំប៉ី​ បាត់ដំបង

បរិយាកាសខាងក្នុង

ប្រសិន ជាមកបាត់ដំបង​ សូមប្រិយ​មិត្ត​កុំភេ្លច សួនចំប៉ី ។ ត្រូវការ​ញ៉ាំអាហារ ដែលមាន​ផាសុខភាព​ មានកន្លែង អង្គុយ លើពូក​ហូប​បាយ​​តាមរបៀប​សេដ្ឋី​បុរាណ នៅទីនេះមាន ​។ មាន​ណាត់ជាមួយមិត្តស្រី ក៏មិនត្រូវភ្លេច​​កន្លែង​រ៉ូមេនតិច​បែប​នេះ ណា!

ទឹកការ៉ុត Carrot juice

ចង់ភ្លក់រស់ជាតិទឹក​ការ៉ុត​ស្រស់ៗទេ វាមានរស់ជាតិគូជាទីជាប់​ចិត្ត​ ថែមទាំងជំនួយ​ដល់​​ភ្នែក​ ជាពិសេស​អ្នកភូមិ wordpress ដែលចូលចិត្ត​​អាន បែប​នេះ ។

តម្លៃត្រឹម​តែ ៨០០០៛

Carrot juice 8000R

បុកល្ហុង Papaya salad

មកដល់សួនចំប៉ី​ កុំភ្លេចភ្លក់បុកល្លុង​ណា!តើវាមានរស់ជាតិ​ជាប់ចិត្ត​បែប​ណា​ ​ប្រសិន ចង់បន្ថែម​ ស្លាប​មាន់​រ៉ូទី ដ៏ឆ្ងាញ់ និង​បាយ​ដំណើម​​ចំហុយ​ទន់ល្មើយ ទៀត​ក៏បាន!

មួយឈុត​ដែល​រៀប​រាប់ខាង​លើ តម្លៃត្រឹមតែ ១២០០០៛

Papaya Salad:  5000 R

ការអាំង ឆ្អើរ ឬខ្វៃជ្រូក ដែលនិយម​អាំង​រោល​ដោយ​ធ្យូង​នោះ​ ​​​ដើម្បី​សន្សំ​សំចៃ​ កុំ​ឲ្យ​ខ្ផៈខ្ផាយធ្យូង ចូរ​យក​ធ្យូង​នោះ ​ ទៅ​ត្រាំ​​ទឹក​អំបិល​ ហើយ​​ហាល​​ថ្ងៃ​ ឲ្យ​​ ស្ងួត​ ទើប​​យក​​ទៅ​ប្រើ​ធ្យូង​​នឹង​ឆាប់​ឆេះ ​ភ្លើងខ្លាំង​ជាងធម្មតា ហើយ​មិន​ងាយ​​សុះ​ទៀត​ផង  ៕

(អត្ថបទ​ដក ស្រង់​ចេញពីទស្សនាវដ្ដី​ អង្គរធំ ​ច្បាប់ ១០៦​)

ការចម្អិនអាហារ ដោយប្រើចង្ក្រាន ហ្គាសនោះ នៅ ពេល ខ្លះ អាច ប្រឈម ​នឹង​បញ្ហា​ហ្គាស​មាន​ពណ៌​ក្រហម​ និង ​មាន​ម្រែង​ភ្លើង​ជាប់​យ៉ាង​ច្រើន ​ធ្វើ​ឲ្យ​ឆ្នាំង​ខ្មៅ​ពិបាក​សម្អាត​ណាស់​។ វិធីងាយៗ ក្នុងការ ធ្វើ​ មិនអោយខ្មៅគូទឆ្នាំង​សូម ប្រើ​អំបិល​រោយ ពី​លើ​ ចង្រ្កាន​​ហ្គាស​​ឲ្យ​​សព្វ​​មុន​​នឹង​​ចម្អិន​​អាហារ​គ្រប់​ពេល ​​៕

(អត្ថបទដក​ស្រង់​ចេញពី​ទស្សនាវដ្ដី ​អង្គរធំ ​ច្បាប់ ​១០៦​)

បើញ៉ាំក្រូចពោធិសាត់ សូមកុំចោលសំបក ព្រោះ​សំបក​របស់​វា ​មាន​ប្រយោជន៍ ​ជួយ​​ថែ​​រក្សា​ ​ស្ករ​ស​​ មិន​​ឲ្យ​​កក​ជា​ដុំ ​ដោយ​គ្រាន់​តែ​យក​សំបក​ ក្រូច​ពោធិ៍សាត់​​នេះ​ ទៅ​ដាក់​ក្នុង​កែវ​ ឬ​​ប្រអប់​​ស្ករ​ស​​ ជា​ការ​ស្រេច​ ។ ​​ប៉ុន្តែ​ត្រូវ​ឧស្សាហ៍​ផ្លាស់សំបកក្រូច​ថ្មីផង ​ព្រោះ​សំបក​ចាស់​ អាច​​ខូច​គុណ​ភាព​ ​។

(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ​ ច្បាប់ ១៨៥)

ប្រសិនបើចង់រក្សាទុកផ្លែអម្ពិលទុំ ឲ្យ​​បាន​យូរ ដំបូងត្រូវច្រកក្នុងភាជន៍ ឬ​សម្ភារ​ដែល​មិន​​​មែន​​ជា​អាលុយមីញ៉ូម ​។​​ បន្ទាប់​មក​​រោយ​​​អំបិល​ ​គ្រាប់​ធំ​ៗ​ពី​លើ ហើយ​បិទ​គម្រប​​ឲ្យ​​ជិត​ នោះ​អ្នក​នឹង​អាច​ ទុក​អម្ពិល​ ទទួល​ទាន​បាន​យូរថ្ងៃ​ ដោយ​​មិន​​បារម្ភ​​ខ្លាច​​ខូច​​​ ឬ​​ដុះ​​ផ្សិត​​ឡើយ​​ ៕

(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៧៩)

The Best food

currysaramann

The Curry Saramann 3.00 $ = 12000 R

boat-noodle

Breakfast :  Boat noodle 1.00 $ = 4000R